ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលា។ (រូបថត៖ VOV5) |
“លក្ខណៈសម័យកាលនិងទាន់ហេតុការណ៍ដ៏ជ្រាលជ្រៅនៃ “រឿងរ៉ាវវៀតណាម” នៅតែបានរក្សាដដែល បញ្ចេញនូវតម្លៃដ៏ថ្លៃថ្នូនៃដំណើរស្វែងរកសន្តិភាពប្រកបដោយ ចីរភាព ការសន្ទនា ការផ្សះផ្សារស្នាមរបួសនៃសង្គ្រាម ការផ្សះផ្សារជាតិ ការកសាង ឡើងវិញ និងការអភិវឌ្ឍ។ ពិភពលោកកំពុងឃើញការផ្លាស់ប្ដូរជារបត់ប្រវត្តិសាស្ត្រ ជាច្រើន។ វៀតណាមយល់ដឹងយ៉ាងជ្រាលជ្រៅថា អនាគត និងជោគវាសនារបស់ ប្រទេសគឺផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃតំបន់ និងពិភពលោកទាំងមូល។ ឈានចូលយុគសម័យថ្មី ដែលជា យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ វៀតណាមត្រៀមខ្លួនជាស្រេចជានិច្ច ដើម្បីរួមចំណែកយ៉ាងសកម្ម និងម្ចាស់ការចំពោះនយោបាយពិភពលោក សេដ្ឋកិច្ច ពិភពលោក និងអរិយធម៌មនុស្សជាតិ”។
ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម លោកប្រធានរដ្ឋបាន ថ្លែងអំណរគុណចំពោះប្រជាជនជឿនលឿនជុំវិញពិភពលោក រួមទាំងប្រជាជនអាមេរិក ដែលបានប្រកៀកស្មាជាមួយប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីសន្តិភាព យុត្តិធម៌ និងសច្ចធម៌ថា “គ្មានអ្វីមានតម្លៃជាងឯករាជ្យ និងសេរីភាពឡើយ”។
ប្រតិភូចូលរួមសិក្ខាសាលា។ (រូបថត៖ VOV5) |
“ខ្ញុំគិតថា វៀតណាមមានឋានៈតែមួយគត់ ដែលមានការជឿទុកចិត្តពីបណ្ដាប្រទេសដែលមិនគាំទ្រគ្នា ហើយពួកគេសុទ្ធតែកសាងទំនាក់ទំនងដ៏កក់ក្ដៅខ្លាំងជាមួយវៀតណាម។ វៀតណាមមានសារៈសំខាន់អន្តរជាតិដ៏ធំធេង មិនត្រឹមតែដោយសារសមិទ្ធិផលនៃជ័យជំនះថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ប៉ុណ្ណោះទេ ថែមទាំងដោយសារសមិទ្ធិផលនានាក្នុងការកសាងឡើងវិញ និងអភិវឌ្ឍសេដ្ឋកិច្ចទៀតផង”៕


