បច្ចុប្បន្ន មូលហេតុនៃឧបទ្ទវហេតុនេះមិនទាន់កំណត់បាននៅឡើយទេ។ លោក Hossein Zafari អ្នកនាំពាក្យអង្គការគ្រប់គ្រងគ្រោះមហន្តរាយជាតិអ៊ីរ៉ង់បានឲ្យដឹងថា សារធាតុគីមីក្នុងកុងតឺន័រនៅកំពង់ផែរអាចបណ្តាលឲ្យមានការផ្ទុះ។ កងទ័ពអ៊ីរ៉ង់ធ្លាប់បានបដិសេធការមន្ទិលសង្ស័យថា ការបំផ្ទុះនេះពាក់ព័ន្ធនឹងសម្ភារៈយុទ្ធភ័ណ្ទនៅកំពង់ផែ។

កន្លែងកើតហេតុនៃការផ្ទុះនៅកំពង់ផែ Shahid Rajaee ក្នុងខេត្ត Hormozgan ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

នាថ្ងៃទី ២៧ មេសា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឲ្យមានការឧបត្ថម្ភអ៊ីរ៉ង់ដោះស្រាយផលវិបាក់បន្ទាប់ពីការផ្ទុះ និងបញ្ជាឱ្យបញ្ជូនយន្តហោះជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីរ៉ង់។ តាមនោះ ក្រសួងគ្រាអាសន្នរបស់រុស្ស៊ីបានឲ្យដឹងថា យន្តហោះ Amphibious Beriev Be-200 ដែលមានឯកទេសខាងពន្លត់អគ្គីភ័យ រួមជាមួយនឹងយន្តហោះដឹកជញ្ជូនយោធា Ilyushin Il-៧៦ នឹងត្រូវបញ្ជូនទៅជួយឧបត្ថម្ភប្រទេសអ៊ីរ៉ង់៕