ខេត្ត Dak Lak ប្រារព្ធខួបលើកទី ៥០ ឆ្នាំ នៃជ័យជំនះ Buon Ma Thuot (រូបថត៖ VOV) |
រយៈពេល ៥០ ឆ្នាំមុននេះ ការិយាល័យនយោបាយ និងគណៈកម្មាធិការយោធាបក្សមជ្ឈិម បានសម្រេចបើកយុទ្ធនាការ Tay Nguyen ដើម្បីរំដោះបណ្តាខេត្ត បង្កើតទីតាំងយុទ្ធសាស្ត្រថ្មីនៅលើសមរភូមិភាគខាងត្បូង ដោយយក Buon Ma Thuot ជាគោលដៅសំខាន់នៃយុទ្ធនាការនេះ។ ជ័យជម្នះរបស់ Buon Ma Thuot បានបង្កើតសន្ទុះសម្រាប់ជ័យជំនះនៃយុទ្ធនាការ Tay Nguyen ក្នុងខែមីនា និងបន្ទាប់មកជាយុទ្ធនាការនិទាឃរដូវជាប្រវត្តិសាស្ត្រឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសជាតិ។
អញ្ជើញថ្លែងមតិក្នុងពិធី លោក Nguyen Dinh Trung លេខាគណៈកម្មា ធិការបក្សខេត្ត Dak Lak បានឲ្យដឹងថា ក្រោយរយៈពេល ៥០ឆ្នាំ ចាប់ពីថ្ងៃរំដោះមក ខេត្ត Dak Lak បានក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយនៃតំបន់ Tay Nguyen ដោយទ្រង់ទ្រាយខឿនសេដ្ឋកិច្ចបានពង្រីកនិងអភិវឌ្ឍន៍ខ្លាំងឡើង គិតពីចុងឆ្នាំមុន ជាខេត្តឈរលំដាប់កំពូលនៅតំបន់Tay Nguyen៕

