អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev។ (រូបថត៖ VOV)
នារសៀលថ្ងៃទី ៧ ឧសភា បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចនៅ វិមានប្រធានាធិបតី លោកប្រធានាធិបតី Ilham Aliyev និងលោកអគ្គលេខាបក្ស តូ ឡឹម បានជួបពិភាក្សាការងារ។
ក្នុងជំនួបពិភាក្សានេះ លោកប្រធានាធិបតី Ilham Aliyev បានឲ្យដឹងថា អាស៊ែ បៃហ្សង់មានបំណងចង់សហការជាមួយវៀតណាមក្នុងវិស័យឡូជីស្ទីក កំពង់ផែសមុទ្រ ផ្លូវដែក អាកាសចរណ៍ និងថាមពលកកើតឡើងវិញ។ លោកប្រធានាធិបតី Ilham Aliyev មានបំណងចង់ទាក់ទាញសហគ្រាសវៀតណាមមកធ្វើអាជីវកម្មនៅអាស៊ែ បៃហ្សង់ ហើយសន្យាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសវៀតណាម ក្នុងការធ្វើអាជីវកម្ម និងវិនិយោគនៅអាស៊ែបៃហ្សង់។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារ។ (រូបថត៖ VOV)
រីឯខ្លួនវិញ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ដល់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុ វិស័យជាមួយអាស៊ែបៃហ្សង់។ វៀតណាមចាត់ទុក អាស៊ែបៃហ្សង់ជាដៃគូសំខាន់ក្នុង តំបន់ ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍន៍នាពេល ខាងមុខ។
ពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលជាក្ដីកង្វល់រួម មេដឹកនាំទាំងពីរបាន សង្កត់ធ្ងន់លើសារៈសំខាន់នៃការដោះស្រាយការខ្វែងគំនិត និងភាពខុសប្លែកគ្នា ដោយសន្តិវិធី ដោយឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហ ប្រជាជាតិ; គាំទ្រគោលជំហររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើ បញ្ហាសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។
ប្រធានាធិបតី ប្រធានប្រធានគណបក្សអាស៊ែបៃហ្សង់ថ្មីកាន់អំណាច លោក Ilham Aliyev។ (រូបថត៖ VOV)
បន្ទាប់ពីជំនួបពិភាក្សា មេដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងពិធីប្រគល់ឯកសារ សហប្រតិបត្តិការ និងអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាព ដៃគូយុទ្ធសាស្ត្រវៀតណាម-អាស៊ែបៃហ្សង់។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួម បន្ទាប់ពីជំនួពិភាក្សាការងារ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា ដើម្បីសម្រេច បាននូវខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម និងនាំទំនាក់ទំនងទ្វេភាគីឈានចូលយុគ សម័យអភិវឌ្ឍន៍ថ្មី ភាគីទាំងពីរបានឯកភាពគ្នាខ្ពស់លើដំណោះស្រាយចំនួន ៥ ក្រុម នោះគឺ៖
លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយអាស៊ែបៃហ្សង់។
(រូបថត៖ VOV)
“បង្កើនការជួបប្រាស្រ័យ និងការផ្លាស់ប្តូររវាងគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជា ពិសេសថ្នាក់ជាន់ខ្ពស់លើទាំងក្របខ័ណ្ឌបក្ស រដ្ឋ រដ្ឋសភា និងមូលដ្ឋាន។ ជំរុញទំនាក់ ទំនងរវាងបក្សកុម្មុយនិស្ត
វៀតណាម និងគណបក្សអាស៊ែបៃហ្សង់ថ្មីកាន់អំណាច ក៏ដូច ជាគណបក្សនយោបាយដ៏មានឥទ្ធិពលនៅអាស៊ែបៃហ្សង់។ អនុវត្តន៍ប្រកបដោយ ប្រសិទ្ធភាពនូវឯកសារ/កិច្ចព្រមព្រៀងកម្រិតខ្ពស់ដែលបានចុះហត្ថលេខា; សម្រប សម្រួលអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ និងស្រាវជ្រាវបង្កើតយន្តការសហប្រតិបត្តិការថ្មី។ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មជាក់ស្ដែងនិងគ្រប់ជ្រុងជ្រោយ តាមរយៈការបង្កើនប្រសិទ្ធភាពនៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិទ្យា សាស្ត្រ-បច្ចេកទេស ជំរុញពាណិជ្ជកម្ម វិនិយោគ និងការតភ្ជាប់សហគមន៍ធុរកិច្ចនៃ ប្រទេសទាំងពីរ។ ផ្តោតលើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យសសរស្តម្ភ ថាមពល - ប្រេងឧស្ម័ន ស្រាវជ្រាវ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជា ការដឹកជញ្ជូនតាមផ្លូវដែក ផ្លូវសមុទ្រ កសិកម្ម និងឧស្សាហកម្មកែច្នៃ និងផលិត ជាដើម”៕