កិច្ចប្រជុំកំពូលសោតទស្សន៍និងកម្សាន្តពិភពលោកលើកទីមួយ (WAVES) ក្រោមប្រធានបទ "តភ្ជាប់អ្នកបង្កើត តភ្ជាប់ប្រទេស" បានប្រមូលផ្តុំគណៈប្រតិភូជាង ១០០០០ នាក់ រួមទាំងសិល្បករ អ្នកបង្កើតមាតិកា ប្រព័ន្ធផ្សព្វផ្សាយ អ្នកវិនិយោគ និងអ្នកបង្កើតគោលនយោបាយមកពីប្រទេសជាង១០០ ដែលជាការកត់សម្គាល់នូវជំហានឆ្ពោះទៅមុខដ៏សំខាន់មួយក្នុងការចិញ្ចឹមបីបាច់ប្រព័ន្ធអេកូឡូស៊ីប្របកដោយទេពកោសល្យ និងការច្នៃប្រឌិតលើទូទាំងពិភពលោក ជំរុញឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្តសកល ដែលត្រូវបានប៉ាន់ប្រមាណថា សម្រេចបានទំហំ ២,៩៦ ទ្រីលានដុល្លារអាមេរិកកាលពីឆ្នាំមុន។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ |
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានសង្កត់ធ្ងន់ថា កិច្ចប្រជុំមិនត្រឹមតែជាព្រឹត្តិការណ៍មួយប៉ុណ្ណោះទេ ថែមទាំងជាវេទិកាសកលរបស់សិល្បៈករ និងអ្នកបង្កើតទាំងអស់ ជានិមិត្តរូបនៃការសន្យារបស់ប្រទេសឥណ្ឌាក្នុងការរៀបចំអនាគតនៃឧស្សាហកម្មផ្សព្វផ្សាយនិងកម្សាន្តតាមរយៈកិច្ចសហប្រតិបត្តិការ និងការច្នៃប្រឌិតទៀតផង។ លោកនាយករដ្ឋមន្ត្រី Modi បានអំពាវនាវឱ្យមានស្មារតីនៃ "ទំនួលខុសត្រូវប្រកបដោយការច្នៃប្រឌិត" ដោយសង្កត់ធ្ងន់ថា បច្ចេកវិទ្យាកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតមនុស្ស ប៉ុន្តែមនុស្សក៏ត្រូវតែចិញ្ចឹមអារម្មណ៍តាមរយៈរឿងរ៉ាវ និងភាពយន្តកម្សាន្តដើម្បីជៀសវាងមិនប្រែក្លាយមនុស្សទៅជារ៉ូបុតដែលគ្មានអារម្មណ៍នោះឡើយ៕

