ចូលរួមកិច្ចប្រជុំលើកនេះ នាយករដ្ឋមន្ត្រីលីបង់ លោក Najib Mikati បានអំពាវនាវដល់សហគមន៍អន្តរជាតិ ចាត់វិធានការទប់ស្កាត់សកម្មភាពយោធា ដែលបណ្តាលឲ្យមានការស្លាប់ និងការឈឺចាប់ដល់ប្រជាជននៃប្រទេសនេះ។

ផ្សែងហុយចេញ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលលើជាយក្រុង Beirut ប្រទេសលីបង់ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

បន្ទាប់ពីរយៈពេល ១ ថ្ងៃ កិច្ចប្រជុំបានប្រមូលថវិកាចំនួន ១ ពាន់លានដុល្លារអាមេរិក ក្នុងការប្តេជ្ញាចិត្តសម្រាប់ជំនួយមនុស្សធម៌ និងជំនួយផ្នែកយោធា ដើម្បីជួយប្រទេសលីបង់ជំនះពុះពារលើវិបត្តិកាន់តែធ្ងន់ធ្ងរ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា ថវិកាដែលបារាំងបានបរិច្ចាគនឹងបម្រើដល់ការផ្តល់ទីជម្រកសម្រាប់ប្រជាជន ផ្តល់អាហារ ព្យាបាលអ្នករបួស និងជួយកុមារបន្តទៅសាលារៀន។ មេដឹកនាំបារាំងរូបនេះបន្តអំពាវនាវឱ្យមានបទឈប់បាញ់ និងជម្លោះអ៊ីស្រាអែល-ហេសបូឡាត្រូវបញ្ចប់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ទន្ទឹមនឹងនោះ បារាំងបានសន្យាគាំទ្រលីបង់ក្នុងការធានាអធិបតេយ្យភាព និងការគ្រប់គ្រងខ្លួនឯងលើជោគវាសនារបស់ខ្លួន។ លោក Emmanuel Macron ក៏បានសម្តែងការព្រួយបារម្ភផងដែរថា ប្រទេសលីបង់អាចធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល ដោយសារតែជម្លោះជាតិសាសន៍៕