កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" នៅខេត្ត Quang Tri។ (រូបថត៖ VOV)
ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥) កាលពី យប់ថ្ងៃទី ២៧ មេសា គណៈកម្មាធិការឃោសនាអប់រំ និងចលនាមហាជនមជ្ឈិម និង ស្ថានីយ៍ទូរទស្សន៍វៀតណាមបានរៀបចំកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ ក្រោម ប្រធានបទ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ” នៅទីក្រុងហូជីមិញ រដ្ឋធានី ហាណូយ និងខេត្ត Quang Tri។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បាន អញ្ជើញចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានចូលរួមនៅរដ្ឋធានីហាណូយ; ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន បានចូលរួម នៅខេត្ត Quang Tri។
ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ។ (រូបថត៖ VOV)
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ "លាន់លឺរន្ទឺជារៀងរហូតចម្រៀងជ័យជំនះ" មាន ការចូលរួមពីសិល្បករសិល្បការិនីជាង ១២០០ នាក់ នៅទីតាំងទាំង ៣ នៅភាគខាង ជើង កណ្តាល និងខាងត្បូង។ ដោយមានជំពូកចំនួន ៣ ក្រោមចំណងជើងថា “សេចក្តី ប្រាថ្នាសន្តិភាព” “ឆន្ទៈនៃឯករាជ្យនិងការបង្រួបបង្រួម” និង “យើងឈានឡើងដោយ មោទនភាព! អូវៀតណាម” កម្មវិធីនេះបានបង្កើតឡើងវិញនូវប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ បង្ហាញពីមេរៀនប្រវត្តិសាស្ត្រ ស្មារតីសាមគ្គីភាព ព្រមទាំងរំលេចសមិទ្ធិផល របស់ប្រទេសជាតិក្នុងដំណើរកសាងនិងអភិវឌ្ឍន៍ផងដែរ។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ចូលរួមកម្មវិធីនៅរដ្ឋធានីហាណូយ។ (រូបថត៖ VOV)
គួរឲ្យកត់សម្គាល់ថា នៅទីតាំងផ្សាយបន្តផ្ទាល់នៅទីក្រុងហូជីមិញ មានការ ប្រគល់វត្ថុអនុស្សាវរីយ៍ពីអតីតយុទ្ធជនអាមេរិកម្នាក់ ដែលបានរក្សាទុកវត្ថុអនុស្សាវរីយ៍ របស់យុទ្ធជនពលីវៀតណាម ម្នាក់អស់រយៈពេល ៥០ ឆ្នាំ ហើយឥឡូវនេះចង់ប្រគល់ ជូនគ្រួសារយុទ្ធជនពលី។ លើសពីនេះ ការសម្តែងរបស់អ្នកការទូតមកពីប្រទេសនានា ដែលច្រៀងចម្រៀងសរសើរវៀតណាមនៅទីក្រុងហាណូយ ដោយមានការចូលរួមពី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ក៏បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាង ជ្រាលជ្រៅផងដែរ៕