ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ ជីញ អញ្ជើញថ្លែងមតិនៅក្នុងវេទិកា (រូបថត៖ វ៉ាន់ ហុង/VOV1) |
វេទិកានេះចែកជាពីរវគ្គ៖ “រដ្ឋាភិបាលស្ថាបនា - សុក្រិតស្ថាប័នសម្រាប់ស្តង់ដារអាជីវកម្មថ្មី” ដោយផ្តោតលើការកែលម្អស្ថាប័ន កំណត់ប្រព័ន្ធតម្លៃនៃវប្បធម៌អាជីវកម្មវៀតណាម; “អាជីវកម្មដែលផ្តោតលើសកម្មភាព - ផ្សព្វផ្សាយតម្លៃ និងលើកកម្ពស់អាជីវកម្មវៀតណាម” ដោយផ្តោតលើដំណោះស្រាយជាក់ស្តែងដើម្បីផ្លាស់ប្តូរតម្លៃវប្បធម៌ទៅជាស្តង់ដារនៃសកម្មភាពក្នុងអភិបាលកិច្ចនិងអភិវឌ្ឍន៍អាជីវកម្ម។
ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ និងគណៈប្រតិភូ បង្ហាញ់ពិធីប្រកាសក្រមតម្លៃវប្បធម៌អាជីវកម្មវៀតណាមក្នុងដំណាក់កាលថ្មី (រូបថត៖ វ៉ាន់ ហុង/VOV1) |
អញ្ជើញថ្លែងនៅក្នុងវេទិកានេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ជីញ បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីអនុវត្តការកសាងវប្បធម៌សាជីវកម្ម និងបំពេញក្រមតម្លៃវប្បធម៌អាជីវកម្មវៀតណាម ក្រសួង វិស័យ ទីភ្នាក់ងារ មូលដ្ឋាន និងសហគមន៍អាជីវកម្មវៀតណាម ត្រូវកំណត់យ៉ាងច្បាស់លាស់នូវតម្លៃស្នូលរបស់សហគ្រាសដោយផ្អែកលើវប្បធម៌ជា "សសរស្តម្ភ" និង "ប្រព័ន្ធបទប្បញ្ញត្តិ" សម្រាប់ការកសាងគោលដៅអភិវឌ្ឍន៍។ ភ្ជាប់វប្បធម៌សាជីវកម្មជាមួយនឹងអភិបាលកិច្ចទំនើប ការផ្លាស់ប្តូរឌីជីថល ទំនួលខុសត្រូវសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព និងម៉ាកយីហោជាតិ។ លើសពីនេះ ការច្នៃប្រឌិតជាបន្តបន្ទាប់គឺត្រូវការជាចាំបាច់ ដើម្បីបង្កើនភាពប្រកួតប្រជែង និងកសាងអត្តសញ្ញាណនៃវប្បធម៌អាជីវកម្ម និងវប្បធម៌សាជីវកម្មវៀតណាម ស្របតាមក្រុមតម្លៃស្នូលចំនួន ៧៖ ការគោរពច្បាប់ ភាពស្មោះត្រង់ ការដាក់ប្រជាជនជាឬសគល់ នវានុវត្តន៍ ទំនួលខុសត្រូវសហគមន៍ រក្សាអត្តសញ្ញាណ និងសេចក្តីប្រាថ្នាឆ្ពោះទៅឆ្ងាយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

