យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ស្ថានភាពពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននាពេលបច្ចុប្បន្ន គឺជាលទ្ធផលនៃច្បាប់ទីផ្សារ រងផលប៉ះពាល់ពីរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃប្រទេសទាំងពីរ គោលនយោបាយពាណិជ្ជកម្មនិងឋានៈនៃប្រាក់ដុល្លារអាមេរិក។ លោកស្រី បានបញ្ជាក់ថា ប្រទេសចិនមិនមានចេតនាស្វែងរកអតិរេកពាណិជ្ជកម្មទេ ហើយបានចាត់ទុកថា អាមេរិកគឺជាអ្នកទទួលបានអត្ថប្រយោជន៍ច្រើនជាងក្នុងទំនាក់ទំនងពាណិជ្ជកម្មជាមួយចិន៖
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning ។ រូបថត៖ CCTV |
“ប្រសិនបើភាគីម្ខាងទទួលអត្ថប្រយោជន៍ ហើយភាគីម្ខាងទៀតរងគ្រោះ ទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិកនិងចិន មិនអាចគង់វង្សរហូតមកដល់សព្វថ្ងៃនេះទេ។ ការស្វែងរកសមតុល្យពាណិជ្ជកម្មដាច់ខាតគឺដើរផ្ទុយនឹងច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន ហើយមើលស្រាលភាពឆ្លាតវៃរបស់សហគ្រាសនិងអ្នកប្រើប្រាស់អាមេរិក។ មិនថាសង្គ្រាមពន្ធដារ ឬសង្រ្គាមពាណិជ្ជកម្មទេ វាសុទ្ធតែចាប់ផ្តើមដោយការបង្កអន្តរាយដល់អ្នកដទៃ ប៉ុន្តែបញ្ចប់ដោយការបង្កអន្តរាយដល់ខ្លួនឯង។ សហរដ្ឋអាមេរិកគួរតែផ្លាស់ប្តូរវិធីសាស្រ្តអភិក្រមរបស់ខ្លួន”។
អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានរិះគន់សហរដ្ឋអាមេរិកចំពោះការធ្វើនយោបាយនីយកម្មលើបញ្ហាពាណិជ្ជកម្មនេះ ពីព្រោះបន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរយៈពេលជាច្រើនឆ្នាំ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកមិនថយចុះទេ ប៉ុន្តែថែមទាំងហក់ឡើងដល់កម្រិតខ្ពស់បំផុតគឺ ៩១៨,៤ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ទៀតផង៕

