![]() |
ក្រុមបាល់ទះជម្រើសជាតិផ្នែកនារីវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Beach Games 2019 ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងដូហា នៃប្រទេសកាតា បន្ទាប់ពីបានយកឈ្នះលើក្រុមអាហ្សង់ទីនដោយលទ្ធផល ២-១ កាលពីល្ងាចថ្ងៃទី ១៤ ខែតុលា។
ក្រុមជម្រើសជាតិវៀតណាមបានឈានចូលវគ្គ ១/៤ ជាមួយចំណាត់ថ្នាក់លេខ ៣ ក្នុងពូល B ដែលប៉ះនឹងអាហ្សង់ទីន ដែលបានជាប់លំដាប់ថ្នាក់លេខ ២ នៃពូល A ។ ក្នុងតង់ទី ១ ក្រុមវៀតណាមបានយកឈ្នះលើក្រុមអាហ្សង់ទីនដោយពិន្ទុ ២៩-២២ ។ ក្នុងតង់ទី ២ អាហ្សង់ទីនដណ្ដើមបានជ័យជំនះដោយពិន្ទុះ ២០-១៦ ។ ក្នុងតង់ជាបន្តបន្ទាប់ ក្រុមវៀតណាមបានយកឈ្នះលើក្រុម អាហ្សង់ទីន។ ដោយទទួលបានជ័យជំនះលើក្រុម អាហ្សង់ទីន នោះ ក្រុមវៀតណាមនឹងប៉ះជាមួយក្រុមហុងគ្រីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាថ្ងៃទី ១៥ ខែតុលា។
សូមបញ្ជាក់ថា ប្រកួតបាល់ទះឆ្នេរសមុទ្រពិភពលោក ឆ្នាំ ២០១៩ (World Beach Games 2019) បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៦ ខែតុលា នៅទីក្រុងដូហា នៃប្រទេសកាតា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

