លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នីតិវិធីរដ្ឋបាលសម្រាប់សហគ្រាស ត្រូវតែលឿនបំផុត សាមញ្ញបំផុត និងចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើឱ្យ សម្រេចបាននូវគោលដៅមានសហគ្រាសចំនួន ២ លានអង្គភាពនៅទូទាំងប្រទេស ត្រឹមឆ្នាំ ២០៣០ កើនឡើងទ្វេដងបើធៀបនឹងចំនួនសហគ្រាសបច្ចុប្បន្នជិត ១ លានអង្គភាព។ លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា នីតិវិធីរដ្ឋបាលសម្រាប់សហគ្រាស ត្រូវតែលឿនបំផុត សាមញ្ញបំផុត និងចំណាយទាបបំផុតតាមដែលអាចធ្វើទៅបាន ជា ពិសេសការសម្រួលនីតិវិធីសម្រាប់ការបង្កើតអាជីវកម្ម ការដោះស្រាយវិវាទ និង ការក្ស័យធន៖ “ត្រូវធ្វើយ៉ាងណាដើម្បីពន្លឿននីតិវិធីក្នុងការបង្កើតអាជីវកម្ម ការរំលាយអាជីវកម្ម និងការក្ស័យធន។ ហើយត្រូវតែធ្វើយ៉ាងណាដើម្បីឲ្យអាជីវកម្មខ្នាតតូចក្លាយជាអាជីវ កម្មខ្នាតធំ ហើយអាជីវកម្មខ្នាតធំក្លាយជាអាជីវកម្មខ្នាតធំជាង”។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VOV) |


