គណៈប្រតិភូបានឆាប់ផ្តើមកម្មវិធី “លើកកំពស់សមត្ថភាពឌីជីថលសម្រាប់យុវជន - Skill Our Future”។ រូបថត៖ Kim Thanh/VOV |
ថ្លែងមតិក្នុងកម្មវិធីនេះ អ្នកកាសែត Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានចាត់ទុកថា ក្នុងយុគសម័យឌីជីថល ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួច ដែលកើតឡើងយ៉ាងទូលំទូលាយលើគ្រប់ទិដ្ឋភាពនៃជីវភាព ទាំងសកលលោកនិងក្នុងប្រទេស។
អគ្គនាយករងនៃវិទ្យុសំលេងវៀតណាម លោក Pham Manh Hung។ រូបថត៖ VOV |
អគ្គនាយករងនៃវិទ្យុសំលេងវៀតណាម លោក Pham Manh Hung បានសង្កត់ធ្ងន់ថា៖
“យើងកំពុងប្រឈមមុខនឹងបញ្ហាប្រឈមធំៗ ទាក់ទងនឹងជំនាញឌីជីថល ការបង្កើតការងារធ្វើសម្រាប់យុវជននិងសិស្សានុសិស្ស ជាពិសេសនៅក្នុងបរិបទនៃសកលភាវូបនីយកម្ម នៅពេលដែលទីផ្សារការងារបើកចំហ។ យើងខ្ញុំអមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ ក៏ដូចជានិន្នាការផ្លាស់ប្តូរឌីជីថលនៃវិស័យនីមួយៗផងដែរ”។


