លោកសាស្ត្រាចារ្យ Vu Minh Khuong អ្នកជំនាញចម្បងអំពីប្រទេសវៀតណាមនៅសាលាគោល នយោបាយសាធារណៈ Lee Kuan Yew។ (រូបថត៖ VNA) |
យោងតាមសាស្ត្រាចារ្យ Vu Minh Khuong ការដែលវៀតណាមជំរុញទំនាក់ទំនង ជាមួយសិង្ហបុរីឲ្យកាន់តែស៊ីជម្រៅនោះ គឺជាសញ្ញាសំខាន់ ដែលបង្ហាញពីចក្ខុវិស័យ យុទ្ធសាស្ត្រដ៏ជ្រាលជ្រៅរបស់វៀតណាម ហើយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ ដឹកនាំដើម្បីបង្កើតការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នាពេលខាងមុខ។ សិង្ហបូរី និង វៀតណាមមានសក្ដានុពលជាច្រើនសម្រាប់ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ នៅក្នុងបរិបទដែលពិភពលោកកំពុងមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ទំនាក់ទំនងនោះកាន់តែពិសេសជាងទៀត៕

