នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នាថ្ងៃទី ២១ ខែមេសា WEF បានឲ្យដឹងថា ក្រុមប្រឹក្សាភិបាលបានទទួលយកការលាលែងពីតំណែងរបស់លោក Schwab នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៅថ្ងៃ ខែមេសា។ WEF បានសរសើរ "ការរួមចំណែកដ៏ឆ្នើម" របស់លោក Schwab ក្នុងអំឡុងពេល ៥៥ ឆ្នាំ ដឹកនាំអង្គការ។ កាលពីដើមខែនេះ WEF បានប្រកាសថា លោក Schwab នឹងចុះចេញពីដំណែង ប៉ុន្តែមិនបានផ្តល់ពេលវេលាជាក់លាក់ណាមួយឡើយ។
ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សាស្រ្តាចារ្យ Klaus Schwab ។ រូបថត៖ epochtimesviet.com |
យោងតាមច្បាប់ និងបទប្បញ្ញត្តិរបស់ WEF ក្រុមប្រឹក្សាភិបាលបានតែងតាំងជាឯកច្ឆ័ន្ទលោក Peter Brabeck-Letmathe អនុប្រធានក្រុមប្រឹក្សាភិបាលជាប្រធានស្តីទី។ ក្រុមប្រឹក្សាក៏បានបង្កើតគណៈកម្មាធិការមួយ ដើម្បីស្វែងរកជម្រើសសម្រាប់តំណែងប្រធាននាពេលអនាគត៕

