លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ថតរូបអនុស្សាវរីយ៍ជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho។ (រូបថត៖ VOV) |
"ប្រសិនបើយើងដើរយ៉ាងត្រឹមត្រូវតាមនិន្នាការ តាមសក្ដានុពលខុសប្លែក តាម ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែងរបស់យើងនោះ កម្លាំងរបស់យើងនឹង កើនឡើងទ្វេដង ឬ៣ដង។ យើងត្រូវសម្របខ្លួនទៅនឹងផលប៉ះពាល់ពីខាងក្រៅ។ យើងត្រូវតែមានឫទ្ធានុភាព ដើម្បីរក្សាអំណត់ធ្មត់ ជ្រើសរើសដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពនិងស្របតាម ស្ថានភាពជាក់ស្តែង"។
លោកនាយករដ្ឋមន្ត្រីក៏មានប្រសាសន៍ផងដែរថា រដ្ឋាភិបាលនឹងមិនផ្លាស់ប្តូរ គោលដៅកំណើន ៨% ឡើងទៅ ដោយផ្សារភ្ជាប់នឹងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាជននោះឡើយ។ សម្រាប់ទីក្រុង Can Tho លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យទីក្រុង Can Tho ផ្តោតលើការអនុវត្តការ រៀបចំ បង្រួមក្បាលម៉ាស៊ីនដឹកនាំ ការរៀបចំព្រំប្រទល់រដ្ឋបាល ដើម្បីធានាបាននូវ វឌ្ឍនភាព មិនប៉ះពាល់ដល់គោលដៅកំណើន និងមិនអាក់ខានដល់សកម្មភាពនានា។ ទន្ទឹមនឹងនេះ ជំរុញបន្ថែមទៀតនូវរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការធ្វើបរិវត្តកម្មឌីជីថល៕

