ប្រធានាធិបតីអាមេរិកលោក Donald Trump (រូបថត៖ THX/TTXVN) |
បើកសុន្ទរកថាទៅកាន់សមាជិកសភាអាមេរិក លោកប្រធានាធិបតី Donald Trump បានប្រកាសថា "អាមេរិកវិលត្រលប់មកវិញ" ហើយបានបញ្ជាក់ថា ក្នុងរយៈពេល ៦ សប្តាហ៍កន្លងមកនេះ រដ្ឋបាលរបស់លោកបានធ្វើច្រើនជាងអ្វីដែលរដ្ឋបាលមុនបានធ្វើក្នុងរយៈពេល ៤ ឆ្នាំ នៅពេលដែលបានអនុវត្តបទបញ្ជាប្រតិបត្តិជាង ៤០០ច្បាប់។ លោក Donald Trump ក៏មានទំនុកចិត្តថា អាណត្តិប្រធានាធិបតីរបស់លោកនឹងទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។
“ខ្ញុំវិលត្រឡប់មកសភាវិញនៅថ្ងៃនេះដើម្បីប្រកាសថា កម្លាំងចលកររបស់អាមេរិកបានវិលត្រលប់មកវិញ។ ស្មារតី មោទនភាព និងទំនុកចិត្តរបស់យើងក៏បានវិលត្រលប់មកវិញផងដែរ។ ក្តីស្រមៃរបស់អាមេរិកកំពុងកើនឡើងខ្លាំង និងប្រសើរជាងពេលណាៗទាំងអស់។ គ្មានអ្វីអាចបញ្ឈប់ក្តីសុបិនរបស់អាមេរិកបានទេ ហើយប្រទេសនេះកំពុងលើសន្ទុះវិលត្រឡប់មកវិញ”។
ក្នុងកិច្ចការបរទេស ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់លើការបន្តអនុវត្តផែនការកាន់កាប់កោះ Greenland របស់ប្រទេសដាណឺម៉ាក និងព្រែកជីក Panama។ លោក Trump ក៏បានលើកឡើងអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន នៅពេលដែលលោកបានប្រកាសថា លោកកំពុងធ្វើការដោយមិនចេះនឿយហត់ ដើម្បីបញ្ចប់ជម្លោះនេះ និងបានកោតសរសើរចំពោះសុច្ឆន្ទៈថ្មីរបស់រដ្ឋាភិបាលអ៊ុយក្រែន ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក៕

