លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ qdnd.vn) |
ថ្លែងមតិនៅទីនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា ប្រការដ៏សំខាន់បំផុតនោះគឺថា សេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ ស្តីពីរបកគំហើញក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងបរិវត្តកម្មឌីជីថលជាតិ (សេចក្តីសម្រេចចិត្តលេខ ៥៧) ត្រូវតែដាក់ឲ្យអនុវត្តន៍ក្នុងជីវភាព ក្នុងផលិតកម្ម និងអាជីវកម្ម បង្កើនសមាមាត្រវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងផលិតកម្ម និងអាជីវកម្ម លើកកំពស់ផលិតភាពការងារ។
ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ qdnd.vn) |
លោកអគ្គលេខាបក្សបានស្នើឱ្យក្រសួង ផ្នែកនិងមូលដ្ឋាននានា ផ្តោតលើការកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ផ្លាតហ្វមឌីជីថល ជាពិសេសមជ្ឈមណ្ឌលទិន្នន័យជាតិស្តីពីសហគ្រាស និងដីធ្លី; ជ្រើសរើសយ៉ាងក្លាហាននូវផលិតផល ដំណោះស្រាយដែលអនុវត្តន៍វិទ្យាសាស្ត្របច្ចេកវិទ្យា នវានុវត្តន៍និងបរិវត្តកម្មឌីជីថល ដាក់ឲ្យអនុវត្តន៍ជាក់ស្ដែងយ៉ាងឆាប់រហ័ស ជាពិសេសផលិតផលអភិវឌ្ឍន៍ដោយទីភ្នាក់ងារ សហគ្រាសដែលបានបង្ហាញពីប្រសិទ្ធភាព។ ទាក់ទងនឹងវិស័យបញ្ញាសិប្បនិមិត្ត (AI) លោកអគ្គលេខាបក្ស តូឡឹម បានបញ្ជាក់ថា វៀតណាមកំណត់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្តជាបច្ចេកវិទ្យាមុខព្រួញ ជារបកគំហើញ ហើយមានផែនការដាក់ពង្រាយការស្រាវជ្រាវ និងអភិវឌ្ឍ និងអនុវត្តន៍ភ្លាមៗក្នុងវិស័យរដ្ឋបាលសាធារណៈ ការស្រាវជ្រាវវិទ្យាសាស្ត្រ និងការធ្វើបរិវត្តកម្មឌីជីថល។ ទាក់ទងនឹងការអភិវឌ្ឍបច្ចេកវិទ្យាជាយុទ្ធសាស្ត្រ គឺត្រូវកសាង និងចេញផ្សាយក្នុងពេលឆាប់ៗនេះ នូវបញ្ជីបច្ចេកវិទ្យាយុទ្ធសាស្ត្រ ជាមួយនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាឧស្សាហកម្មជាយុទ្ធសាស្ត្រ៕


