នេះជាសារដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានអះអាង នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំបក្ស រដ្ឋជាមួយកម្មាភិបាល បដិវត្តន៍ជើងចាស់ ជនមានគុណូបការៈ និងគ្រួសារគោលនយោបាយគំរូនៅតំបន់ភាគ ខាងត្បូង ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហូជីមិញ ក្នុងឱកាសរំលឹក ខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិ (ថ្ងៃទី ៣០ មេសា ឆ្នាំ ១៩៧៥ - ថ្ងៃទី៣០ មេសា ឆ្នាំ២០២៥)។
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅជំនួប។ (រូបថត៖ VOV) |
“ដើម្បីអភិវឌ្ឍន៍ការងារទាំងនេះ ឯកសារមហាសន្និបាតបក្សលើកទី១៤ បាន បង្កើតគំរូកំណើនថ្មីសម្រាប់សេដ្ឋកិច្ចជាតិ និងកសាងប្រព័ន្ធអប់រំជាតិទំនើប ស្មើនឹង លំដាប់តំបន់ និងពិភពលោក។ យើងខ្ញុំនឹងមានសេចក្ដីសម្រេចចិត្តស្តីពីការអប់រំ និង បណ្តុះបណ្តាល ជាមួយនឹងគោលដៅនៅឆ្នាំ២០៤៥ យើងត្រូវតែមានយុវជនមួយជំនាន់ ដែលមានឫទ្ធានុភាព ផ្នត់គំនិត ចំណេះដឹង សុខភាព និងកំពស់គ្រប់គ្រាន់ ដើម្បីបន្ត បុព្វហេតុកសាង និងការពារប្រទេសជាតិ”។
ដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន លោកអគ្គលេខាបក្សបានមាន ប្រសាសន៍ថា នាពេលខាងមុខ បក្ស រដ្ឋនឹងបង្កើនការជួយឧបត្ថម្ភការធានារ៉ាប់រងសុខភាព ជូនប្រជាជនដែលមានស្ថានភាពលំបាក ហើយខិតខំប្រឹងប្រែងឲ្យប្រជាជនបាន ពិនិត្យសុខភាព យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ៕

