កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមជូនដំណើរលោកអគ្គលេខាបក្សនិងលោកជំទាវ។ (រូបថត៖ TTXVN) |
ក្នុងរយៈពេលប្រាំថ្ងៃ លោកអគ្គលេខាបក្សមានសកម្មភាពជាង ៤០ រួមមាន ជំនួបសវនាការ ជំនួបពិភាក្សាការងារ ជំនួបសន្ទនាជាមួយមជ្ឈដ្ឋាននានា ហើយ អញ្ជើញថ្លែងសុន្ទរកថាគោលនយោបាយ ជួបសំណេះសំណាលជាមួយសហគមន៍ជន វៀតណាមក្នុងប្រទេសទាំងពីរ និងទៅទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច និងវប្បធម៌មួយ ចំនួន។ ដំណើរទស្សនកិច្ចបានរួមចំណែកពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្ត វៀតណាមជាមួយគណបក្សកាន់អំណាច និងគណបក្សនយោបាយនានានៅឥណ្ឌូ នេស៊ី និងសិង្ហបុរី បង្កើតមូលដ្ឋានគ្រឹះនយោបាយសំខាន់សម្រាប់ទំនាក់ទំនងរវាងវៀត ណាមជាមួយប្រទេសទាំងពីរ ព្រមទាំងបន្តបើកឱកាសសម្រាប់វៀតណាមផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសទាំងពីរផងដែរ៕

