ក្រៅពីលោក Safieddine ការវាយឆ្មក់លើទីស្នាក់ការកណ្តាលរបស់ហេសបូឡា កាលពី ៣ សប្តាហ៍មុន ក៏បានសម្លាប់ប្រមុខអង្គភាពស៊ើបការណ៍សម្ងាត់ និងសមាជិកប្រហែល ២៥ នាក់ផ្សេងទៀតរបស់ហេសបូឡាផងដែរ។ នាយប់ថ្ងៃដ៏ដែរ កងទ័ពអាកាសអ៊ីស្រាអែលក៏បានបើកការវាយឆ្មក់បន្ថែមទៀតទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត របស់លីបង់ ហើយកម្រិតការខូចខាតមិនទាន់ច្បាស់ទេ។ មុនការវាយប្រហារ IDF បានស្នើឱ្យអ្នកស្រុកនៅតាមទីតាំងជាបន្តបន្ទាប់ជម្លៀកចេញដើម្បីធានាសុវត្ថិភាពអាយុជីវិត៕