កម្មវិធីបើកមហោស្រពកាហ្វេ Buon Ma Thuot លើកទី ៩ ឆ្នាំ ២០២៥ ទំនងជា នឹងនាំមកនូវរឿងរ៉ាវគួរជាចាប់អារម្មណ៍ដល់ទស្សនិកជនជាពុំខាន (រូបភាព៖ Hoang Gia/baodaklak.vn)

កម្មវិធីនេះមិនត្រឹមតែបង្កើតឡើងវិញនូវជ័យជម្នះដ៏វីរភាពកាលពី ៥០ ឆ្នាំមុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងដ៏ខ្លាំងក្លារបស់ទីក្រុង Buon Ma Thuot ក្នុងរយៈពេល ៥ ទសវត្សរ៍កន្លងមកនេះ ដើម្បីក្លាយជាទីមកដល់សម្រាប់កាហ្វេពិភពលោក។ ពេលបញ្ចប់កម្មវិធីនឹងមានកម្មវិធីបាញ់កាំជ្រួចពិសេស ដើម្បីអបអរសាទរពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ និងខួបលើកទី ៥០ នៃជ័យជំនះ Buon Ma Thuot រំដោះខេត្ត Dak Lak ដែលជាព្រឹត្តិការណ៍មានលក្ខណៈទម្លុះទម្លាយក្នុងយុទ្ធនាការតំបន់ Tay Nguyen និងមហាជ័យជំនះនិទាឃរដូវឆ្នាំ ១៩៧៥ រំដោះភាគខាងត្បូងទាំងស្រុង និងបង្រួបបង្រួមប្រទេសឡើងវិញ៕