នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានថតសំលេង មេដឹកនាំ Qassem បានសង្កត់ធ្ងន់ ថា ក្រុមហេសបូឡាស្វែងរកការបញ្ឈប់ទាំងស្រុង និងទូលំទូលាយចំពោះរាល់សកម្មភាព យោធារបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីការពារ អធិបតេយ្យភាពរបស់ប្រទេសលីបង់។ ទន្ទឹមនឹងនោះ លោក Qassem បានឲ្យដឹងថា អ៊ីស្រាអែលមិនអាចចូលក្នុងទឹកដីលីបង់បានគ្រប់ពេលដែលខ្លួនចង់បាន។ អ៊ីស្រាអែល មិនអាចដាក់លក្ខខណ្ឌលើក្រុមហេសបូឡាបានឡើយ។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនៅជាយក្រុងបេរូត ប្រទេសលីបង់ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN |
មេដឹកនាំក្រុមហេសបូឡា លោក Qassem បានបន្ថែមថា បទឈប់បាញ់អាស្រ័យ លើ "ការឆ្លើយតបរបស់អ៊ីស្រាអែល និងភាពម៉ឹងម៉ាត់" របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ តំណាងក្រុមហេសបូឡាក៏បានព្រមានថា ចលនានេះបាន ត្រៀមខ្លួននឹងករណីជម្លោះរយៈពេលវែង ប្រសិនបើចាំបាច់ដើម្បីការពារប្រទេសលីបង់។
គោលជំហររបស់ក្រុមហេសបូឡាត្រូវបានធ្វើឡើង នៅថ្ងៃដ៏ដែលជាមួយនឹងសេចក្តី ប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar។ ក្នុងនោះ មន្ត្រី ការទូតអ៊ីស្រាអែលបញ្ជាក់ថា កិច្ចព្រមព្រៀងឈប់បាញ់ត្រូវធានាថាអ៊ីស្រាអែល "មានសិទ្ធ សេរីភាពក្នុងសកម្មភាព" ដើម្បីកំណត់គោលដៅក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់ ក្នុងករណីដែលអ៊ីស្រាអែលយល់ឃើញថា កម្លាំងនេះមានកាយរិការបំពានលើកិច្ចព្រមព្រៀង៕

