សាក្សីបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសចំទៅលើរថយន្តដឹកអ្នកកាសែតមួយក្រុមដែលកំពុងថត វីដេអូនៃការចែកចាយជំនួយសង្គ្រោះដោយអង្គការសប្បុរសធម៌ Al-Khair Foundation។ ក្នុងចំណោមជនរងគ្រោះខាងលើ យ៉ាងហោចណាស់មានអ្នកសារព័ត៌មានក្នុងស្រុកបីនាក់ បានស្លាប់ ។ ប្រធានការិយាល័ផ្សព្វផ្សាយនៃរដ្ឋអំណាចតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយចលនាហាម៉ាស លោក Salama Marouf បានអះអាងថា មនុស្សទាំងនេះមិនបង្កគ្រោះថ្នាក់ដល់កងទ័ពអ៊ីស្រាអែលទេ។
ជនប៉ាឡេស្ទីនសោកស្ដាយចំពោះការបាត់បង់ជីវិត បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥។ រូបថត៖ THX/TTXVN |
ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលក្រុមហាម៉ាសកំពុងចរចាបទឈប់បាញ់ និងផ្លាស់ប្តូរចំណាប់ខ្មាំងជាមួយអ៊ីស្រាអែលនៅក្នុងប្រទេសអេហ្ស៊ីប។ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថា ចង់បំបែកបទឈប់បាញ់ដោយបានធ្វើការវាយប្រហារជាច្រើន ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៥០ នាក់ ចាប់តាំងពីដំណាក់កាលដំបូងនៃបទឈប់បាញ់បានចូលជាធរមាននៅថ្ងៃទី ១៩ ខែមករាមល៕

