បេសកជនពិសេសអាមេរិកប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff ។ រូបថត៖Getty |
ភាគីអាមេរិកនឹងមានការចូលរួមរបស់លោក Witkoff រដ្ឋមន្ត្រីការបរទេសលោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជាក់ពីកិច្ចប្រជុំនេះ ហើយបានសង្កត់ធ្ងន់ថា អ៊ុយក្រែនយកចិត្តទុកដាក់លើសន្តិភាព។
នេះនឹងជាជំនួបថ្នាក់ខ្ពស់ទល់មុខគ្នាលើកដំបូងរវាងមន្ត្រីអាមេរិកនិងអ៊ុយក្រែនចាប់តាំងពីការជជែកដេញដោលដ៏តឹងតែងរវាងប្រធានាធិបតីទាំងពីរ នាថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ៕

