នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim (រូបថត៖ VOV)

ក្នុងជំនួបសន្ទនានេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានធ្វើបច្ចុប្បន្នភាពជូនដល់លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ អំពីវិធានការដែលម៉ាឡេស៊ីក្នុងឋានៈជាប្រធានអាស៊ានបានអនុវត្ត ដើម្បីជំរុញការដោះស្រាយរាល់បញ្ហាក្នុងតំបន់ ...។ ក្នុងនោះ ម៉ាឡេស៊ីបានធ្វើការសន្ទនាជាមួយភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ា ជំរុញភាគីនានាបន្តបទឈប់បាញ់ផ្តោតលើជំនួយមនុស្សធម៌ក្រោយគ្រោះមហន្តរាយ; និងពិភាក្សាអំពីវិធីសាស្រ្តរួមរបស់អាស៊ានក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងវិនិយោគជាមួយដៃគូ ធានានិងលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ាន។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា អាស៊ានត្រូវដើរតួនាទីនាំមុខក្នុងការដោះស្រាយបញ្ហាមីយ៉ាន់ម៉ា បន្តសាមគ្គីភាពនិងសម្របសម្រួលជាមួយមីយ៉ាន់ម៉ា ដើម្បីជំនះផលវិបាកនៃការរញ្ជួយដី និងក្នុងដំណើរការស្តារ និងកសាងឡើងវិញនៅពេលក្រោយ តាមរយៈយន្តការអាស៊ានដែលមានស្រាប់; អះអាងថា វៀតណាមនឹងបន្តជំរុញយ៉ាងខ្លាំងក្លានូវតួនាទីរបស់ខ្លួនជាសមាជិកសកម្ម និងទទួលខុសត្រូវក្នុងអាស៊ាន គាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយម៉ាឡេស៊ីក្នុងអំឡុងឆ្នាំដែលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ាន ព្រមទាំងរៀបចំប្រកបដោយជោគជ័យនូវសន្និសីទអាស៊ានសំខាន់ៗនាពេលខាងមុខ។

នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពរក្សានូវយន្តការផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលប្រកបដោយប្រសិទ្ធភាព ដើម្បីធ្វើឱ្យស៊ីជម្រៅនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងអាស៊ានដែលមានសាមគ្គីភាព ឯកភាពគ្នា ដែលដើរតួនាទីកណ្តាលក្នុងតំបន់៕