លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចាត់ទុកថា៖ ដោយ បាវចនាថា “សុខដុមរមនាផលប្រយោជន៍ និងចែករំលែកហានិភ័យ” វៀតណាមចាំបាច់ត្រូវការចរចាក្នុងស្មារតីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម ប៉ុន្តែទន្ទឹមនឹងនោះត្រូវបំពេញលក្ខខណ្ឌតម្រូវ និងសុច្ឆន្ទៈរបស់ភាគីអាមេរិក ស្របតាមផលប្រយោជន៍របស់ភាគីទាំងពីរ ឆ្ពោះទៅរកពាណិជ្ជកម្មទ្វេភាគីប្រកបដោយតុល្យភាព និងនិរន្តរភាព។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងកសិកម្ម និងបរិស្ថាន ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រសួងនគរបាល ក្រសួងការពារប្រទេស ... ត្រូវដោះស្រាយឱ្យបានឆាប់រហ័សនូវបញ្ហាដែលភាគីអាមេរិកយកចិត្តទុកដាក់ ចរចាជាមួយភាគីអាមេរិក ដើម្បីទិញឧបករណ៍ និងទំនិញដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការ ដើម្បីរួមចំណែកធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មប្រកបដោយនិរន្តរភាព បន្តិចម្តងៗ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មដាក់ចេញក្រឹត្យស្តីពីការគ្រប់គ្រងពាណិជ្ជកម្មជាយុទ្ធសាស្ត្រ ដើម្បីសម្រួលដល់ការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់ពីសហរដ្ឋអាមេរិក។ សម្រាប់ក្រសួងហិរញ្ញវត្ថុ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យពិចារណាលើការបង្វិលសងពន្ធលើតម្លៃបន្ថែមសម្រាប់អាជីវកម្ម ក្នុងនោះមានអាជីវកម្មអាមេរិកផងដែរ៕