នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ បានសង្កត់ធ្ងន់ថា ជ័យជំនះជាប្រវត្តិសាស្ត្រនេះ បង្ហាញពីជំនឿទុកចិត្តរបស់ប្រជាជនអូស្ត្រាលីលើការដឹកនាំ និងសមត្ថភាពរបស់បក្សការងារ និងរូបលោកនាយករដ្ឋមន្ត្រី Albanese ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាពក្នុងបរិបទនៃពិភពលោកពោរពេញដោយការប្រែប្រួល។

អញ្ជើញពិភាក្សាលើវិស័យសំខាន់ៗមួយចំនួននៃកិច្ចសហប្រតិបត្តិការដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការផ្លាស់ប្តូរថាមពល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ហើយជឿជាក់ថា ជាមួយនឹងការអនុវត្តន៍យុទ្ធសាស្ត្រនេះ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអូស្ត្រាលី និងវៀតណាមនឹងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាថែមទៀត។ លោកនាយករដ្ឋមន្ត្រីក៏បានអះអាងដែរថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយអូស្ត្រាលីនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ដើម្បីឲ្យប្រទេសទាំងពីរឆាប់សម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជកម្មឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគី។

ទិដ្ឋភាពនៃជំនួប (រូបថត៖ Lai Hoa/VOV)

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Anthony Albanese បានសម្តែងការកោតសរសើរចំពោះបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជនវៀតណាមក្នុងការប្រែក្លាយប្រទេសយ៉ាងឆាប់រហ័ស ទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចឈានមុខគេមួយក្នុងតំបន់។ នៅចំពោះមុខរាល់បញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនាពេលនេះ នាយករដ្ឋមន្ត្រីលោក Albanese បានយល់ស្របថា ប្រទេសទាំងពីរចាំបាច់ត្រូវធ្វើការរួមគ្នាដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីសេរីនិងបើកចំហ និងជំរុញការបើកទីផ្សារសម្រាប់ទំនិញនិងសេវាកម្មរបស់គ្នាទៅវិញទៅមក៕