នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ អញ្ជើញជាអធិបតីកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមេសា ឆ្នាំ២០២៥ (រូបថត៖ Lai Hoa/VOV)

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើស្មារតីតស៊ូ ខ្ជាប់ខ្ជួន ប៉ុន្តែមានភាពបត់បែន ម្ចាស់ការ និងភាពច្នៃប្រឌិតក្នុងការដឹកនាំ និងបញ្ជាណែនាំដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រសំខាន់ៗគឺ៖ ជំរុញកំណើន គ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាសន្តិសុខសង្គម។ ទាក់ទិននឹងដំណោះស្រាយដើម្បីឆ្លើយតបនឹងគោលនយោបាយពន្ធទៅវិញទៅមករបស់សហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រីបានស្នើថា៖ “យើងត្រូវតែផ្តោតលើការចរចាជាមួយភាគីអាមេរិក។ នេះក៏ជាកិច្ចការសំខាន់ផងដែរ ដូច្នេះ យើងត្រូវត្រៀមរៀបចំ និងអនុវត្តឱ្យបានល្អ។ ម៉្យាងយើងត្រូវតែការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់វៀតណាម ម្យ៉ាងវិញទៀត យើងមិនត្រូវប៉ះពាល់ដល់ការប្តេជ្ញាចិត្តអន្តរជាតិដែលយើងមានស្រាប់ ហើយទន្ទឹមនឹងនោះ យើងត្រូវប្រាកដថាអាជីវកម្ម និងប្រជាជនមានអារម្មណ៍នឹងនរចិត្តក្នុងការវិនិយោគធ្វើផលិតកម្ម”។

ប្រតិភូចូលរួមកិច្ចប្រជុំ(រូបថត៖ Lai Hoa/VOV)
ទិដ្ឋភាពនៃសម័យប្រជុំ (រូបថត៖ Lai Hoa/VOV)

លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យពន្លឿនការអនុវត្តគម្រោងវិនិយោគជាង ២.២០០គម្រោង បន្តជំរុញកំណើនថ្មី ដូចជា៖ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍...៕