គម្រោងនេះមានប្រវែងសរុបជាង ១៨៨ គ.ម ឆ្លងកាត់ខេត្តក្រុងចំនួន ៤ ដែលមានគន្លងផ្លូវចំនួន ៤; ចាប់ផ្តើមសាងសង់នៅខែមិថុនា ឆ្នាំ ២០២៣ ដោយរំពឹងថា នឹងបញ្ចប់ជាស្ថាពរនូវខ្សែផ្លូវទាំងមូលនៅឆ្នាំ ២០២៦ ហើយដាក់ឲ្យដំណើរការនូវគម្រោងទាំងមូលឆ្នាំ ២០២៧។

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញជីញ ថ្លែងមតិក្នុងកិច្ចប្រជុំ។ រូបថត៖ nhandan.vn

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានស្នើឱ្យបណ្តាខេត្តនៅតំបន់ដីសណ្តទន្លេ Cuu Long ជាពិសេសខេត្ត An Giang, Hau Giang, Soc Trang, ទីក្រុង Can Tho និងអ្នកម៉ៅការត្រូវសម្របសម្រួលនិងអនុវត្តគម្រោងឱ្យបានឆាប់រហ័ស ធានាគុណភាពគម្រោង; ដាក់ពង្រាយផ្លូវល្បឿនលឿនដោយធានាវឌ្ឍនភាព និងសុវត្ថិភាព៕