នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ អញ្ជើញថ្លែងក្នុងកិច្ចពិភាក្សាធុរកិច្ចវៀតណាម-ចិន (រូបថត៖ TTXVN)

នៅក្នុងកិច្ចពិភាក្សានេះ គណៈប្រតិភូបានចាត់ទុកថា ការអភិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរគឺជាកត្តាសំខាន់ បង្កើតឱកាសធំធេងសម្រាប់សហគមន៍ធុរកិច្ចនៃភាគីទាំងពីរ។ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តនិងការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ តួនាទីរបស់សហគមន៍ធុរកិច្ចចិននិងវៀតណាមមានសារៈសំខាន់ខ្លាំងណាស់។

ថ្លែងមតិក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មីញ ជីញបានចាត់ទុកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ មិនទាន់សក្តិសមជាមួយទំនាក់ទំនងល្អប្រសើរ ហើយកាលានុវត្តភាព និងសក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅតែមានច្រើន។ តាមនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យធុរកិច្ចនៃប្រទេសទាំងពីរជំរុញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម លើកកំពស់តួនាទីតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ទាំងផ្នែករឹង ការតភ្ជាប់ផ្នែកទន់ ការតភ្ជាប់ចរាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគម ន៍ ... រួមចំណែកក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀង ការប្តេជ្ញាចិត្តនិងការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ទៅវិញទៅមក ដល់អាជីវកម្មប្រទេសទាំងពីរ និងប្រជាជនទាំងពីរ និងអភិវឌ្ឍប្រទេសឱ្យកាន់តែរឹងមាំ និងរីកចម្រើន នាំមកនូវភាពសម្បូររុងរឿងនិងសុភមង្គលជូនប្រជាជន។

នៅឯកិច្ចពិភាក្សានេះ សហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាចំនួន៧ (MOU) លើវិស័យជាច្រើនដូចជា ផ្លូវដែក ការដឹកជញ្ជូន ថាមពល..៕