ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Modi បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្នុងថ្ងៃជាមួយគ្នា។ នៅក្នុងជំនួបនោះ នាយករដ្ឋមន្ត្រី Modi បានបញ្ជាក់ថា យោធាឥណ្ឌាមានសិទ្ធិអំណាចពេញលេញក្នុងការសម្រេចចិត្តលើវិធីសាស្រ្ត គោលដៅ និងពេលវេលាក្នុងការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម។

មុននេះ រដ្ឋាភិបាលឥណ្ឌាបានប្រកាសថា អ្នកដែលធ្វើការវាយប្រហារភេរវកម្ម Pahalgam និងមេក្លោងនឹងត្រូវប្រឈមមុខនឹងការផ្តន្ទាទោសសមស្រប។ រដ្ឋាភិបាលឥណ្ឌាក៏បានកោះប្រជុំគណបក្សនយោបាយទាំងអស់។ តំណាងគណបក្សនយោបាយទាំងអស់បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពណាមួយដែលរដ្ឋាភិបាលចាត់វិធានការប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការវាយប្រហារនេះ៕