នាយករដ្ឋមន្ត្រី លោកហ្វាម មីញ ជីញ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសម័យប្រជុំពេញអង្គកិច្ចប្រជុំថ្នាក់ដឹកនាំ BRICS បើកទូលាយ (រូបថត៖ Duong Giang/TTXVN)

ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំក្រុម BRICS បើកទូលាយ បានបង្ហាញពីតួនាទី ការរួមចំណែក និងការទទួលខុសត្រូវរបស់វៀតណាមក្នុងយន្តការពហុភាគី; បន្តជំរុញនិងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត; អនុវត្តប្រកបដោយប្រសិទ្ធភាពគោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣; បន្តអះអាងគោលនយោបាយការបរទេស ឯករាជ្យ ស្វ័យភាព ការធ្វើពិពិធកម្ម និងពហុភាគីភាវូបនីយកម្ម; បង្កើនការជឿទុកចិត្ត នាំទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែងនិងមានប្រសិទ្ធភាពសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៃប្រទេសនីមួយៗ ក្នុងតំបន់ និងអន្តរជាតិ។

សូមគូសបញ្ជាក់ថា BRICS បច្ចុប្បន្នរួមមានសមាជិក៖ ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្វ្រិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម (UAE)៕