នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងនាយករដ្ឋមន្ត្រី Kyrgyz Adylbek Kasymaliev ពិនិត្យកងពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម (រូបថត៖ VOV) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋាភិបាលកៀគីស្ថានមកកាន់វៀតណាមចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការ ទូត; រួមចំណែកលើកកម្ពស់ និងនាំទំនាក់ទំនងមិត្តភាពវៀតណាម-កៀគីស្ថាន ឱ្យកាន់តែស៊ីជម្រៅនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ។
បន្ទាប់ពីពិធីស្វាគមន៍ នាយករដ្ឋមន្ត្រីទាំងពីរបានផ្លាស់ទៅទីស្នាក់ការរដ្ឋាភិបាលដំណើរការកិច្ចពិភាក្សា។ មុនពេលជំនួបពិភាក្សា នាយករដ្ឋមន្ត្រី ហ្វាម មិញ ជិញ និងលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានអញ្ជើញទៅទស្សនាការតាំងពិព័រណ៍រូបថតអំពីប្រទេស ប្រជាជន និងទំនាក់ទំនងល្អរវាងវៀតណាមនិងកៀគីស្ថាន៕

