នាយករដ្ឋមន្ត្រី លោក ហ្វាម មីញ ជីញ ចាកចេញពីទីក្រុងហាណូយ ទៅចូលរួមកិច្ចប្រជុំមេដឹកនាំ BRICS បើកទូលាយ នៅទីក្រុង Kazan សហព័ន្ធរុស្ស៊ី (រូបថត៖ Duong Giang/TTXVN) |
ការចូលរួមក្នុងកិច្ចប្រជុំ BRICS បើកទូលាយរបស់លោកនាយករដ្ឋមន្ត្រីហ្វាម មិញ ជិញ បានបង្ហាញពីតួនាទី និងទំនួលខុសត្រូវរបស់វៀតណាមក្នុងយន្តការពហុភាគី ទន្ទឹមនឹងនោះបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមជាមួយសហព័ន្ធរុស្ស៊ីនិងប្រទេសនានា។ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនឹងជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ និងសាជីវកម្មសេដ្ឋកិច្ចធំៗរបស់រុស្ស៊ី។
កិច្ចប្រជុំមេដឹកនាំក្រុមប្រទេស BRICS បើកទូលាយឆ្នាំ ២០២៤ ស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល BRICS លើកទី ១៦។ សន្និសីទនេះមានប្រធាន បទ "BRICS ជាមួយអឌ្ឍគោលខាងត្បូង៖ ការកសាងពិភពលោកឱ្យកាន់ តែប្រសើរឡើង" ដែលផ្តោតការពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាង BRICS និងបណ្តាប្រទេសនៅអឌ្ឍគោលខាងត្បូង ដើម្បីជម្រុញកត្តាជំរុញកំណើនថ្មីដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ កសាងប្រព័ន្ធអេកូឡូស៊ីអភិបាលកិច្ចសកលប្រកបដោយតុល្យភាព ប្រសិទ្ធភាព និងបរិយាប័ន្ន ដោយលើកកម្ពស់តួនាទី និងសំឡេងនៃប្រទេសកំពុងអភិវឌ្ឍន៍៕

