លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញដឹកនាំសន្និសីទ។ (រូបថត៖ VOV) |
“ទីមួយ ត្រួសត្រាយផ្លូវក្នុងវិស័យនវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍ និង ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ទីពីរ ត្រួសត្រាយផ្លូវក្នុងការរួមចំណែកយ៉ាង សកម្ម និងមានប្រសិទ្ធភាពបន្ថែមទៀត ដល់របកគំហើញយុទ្ធសាស្ត្រទាំងបី ខាងស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស។ ទីបី ត្រួសត្រាយផ្លូវក្នុងការស្ទុះផ្លោះ អភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងជាក់ស្តែងចំពោះកំណើន និងការ អភិវឌ្ឍប្រកបដោយបរិយាប័ន្ន គ្រប់ជ្រុងជ្រោយ និងចីរភាពរបស់ប្រទេសជាតិ។ ទី៤ ត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ សេដ្ឋ កិច្ចចែករំលែក សេដ្ឋកិច្ចចំណេះដឹង និងសេដ្ឋកិច្ចច្នៃប្រឌិត។ ទី៥ ត្រួសត្រាយផ្លូវ ក្នុងការធានាសុខុមាលភាពសង្គម ពិសេសការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌ ទ្រោម និងការកសាងលំនៅឋានសង្គមសម្រាប់កម្មករ។ ទី៦ ត្រួសត្រាយផ្លូវក្នុងការ បង្កើតទំនិញ "ផលិតនៅវៀតណាម" ដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមក្នុងខ្សែសង្វាក់ តម្លៃ ខ្សែសង្វាក់ផ្គត់ផ្គង់ ខ្សែសង្វាក់ផលិតកម្មសកល ឈានដល់តំបន់ និងអន្តរជាតិ រួមចំណែកលើកកម្ពស់សមត្ថភាពប្រកួតប្រជែង និងម៉ាកយីហោជាតិ”។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅឆ្នាំ២០២៥ វៀតណាមខិតខំ សម្រេចបាននូវកំណើន GDP យ៉ាងហោចណាស់ ៨% បង្កើតសន្ទុះ កម្លាំង និងស្មារតី សម្រាប់កំណើនពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំបន្ទាប់៕

