នាយករដ្ឋមន្ត្រីវៀត ណាម លោក ហ្វាម មិញជីញ និងចំពោះនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba Shigeru។ (រូបថត៖ VOV)
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្ត្រី Ishiba Shigeru មកវៀតណាម ចាប់តាំងពីលោកឡើងកាន់តំណែង ហើយក៏ជាដំណើរទស្សនកិច្ចលើក ដំបូងរបស់លោកមកវៀតណាម បន្ទាប់ពីប្រទេសទាំងពីរបានលើកកំពស់ទំនាក់ទំនង ទៅជា "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងពិភពលោក" ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើដំណើរទៅកាន់ទីស្នាក់ការរដ្ឋាភិបាលដើម្បីជួបពិភាក្សាការងារ។ មុនពេលចូលជួបពិភាក្សា លោក នាយករដ្ឋមន្ត្រី ហ្វាម មិញជីញ និងលោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានអញ្ជើញ ទស្សនាការតាំងពិព័រណ៍រូបថតអំពីទឹកដី មនុស្ស និងទំនាក់ទំនងល្អប្រសើររវាង វៀតណាម និងជប៉ុន។
គេរំពឹងថា ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម រួមជាមួយនឹង កិច្ចពិភាក្សាការងារ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru និងលោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ នឹងមានសកម្មភាពការទូតសាធារណៈ ហើយចូលរួមវេទិកាបច្ចេក វិទ្យាខ្ពស់ ការផ្លាស់ប្ដូរបៃតង និង Semiconductor។ នាយករដ្ឋមន្ត្រីជប៉ុននឹងជួបជាមួយ ថ្នាក់ដឹកនាំកំពូលនៃបក្ស រដ្ឋ និងរដ្ឋសភាវៀតណាម រួមជាមួយនឹងសកម្មភាពសំខាន់ៗ ផ្សេងទៀត៕