ដោយសម្តែងក្តីសប្បាយរីករាយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការលើកដំបូងនៅសាធារណរដ្ឋដូមីនីកែន នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជីញ បានអះអាងថា លោកវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាព និងការគាំទ្រយ៉ាងសកម្មរបស់គណបក្ស MIU ហើយសង្ឃឹមថា គណបក្ស MIU នឹងដើរតួនាទីជាសមាជិកនៃសម្ព័ន្ធភាពកាន់អំណាច បន្តគាំទ្រនិងជួយសម្រួលដល់ទិសដៅ វិធានការពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ទទួលជួបអគ្គលេខាគណបក្សឆ្វេងនិយមដូមីនិកែន រដ្ឋមន្ត្រីក្រសួងគោលនយោបាយសមាហរណកម្មតំបន់ លោក Miguel Mejia។ រូបថត៖ VOV |
អគ្គលេខា MIU រដ្ឋមន្ត្រីក្រសួងគោលនយោបាយសមាហរណកម្មតំបន់ លោក Miguel Mejia បានអបអរសាទរចំពោះសមិទ្ធិផលរបស់វៀតណាមលើគ្រប់វិស័យក្នុងរយៈពេលជិត ៤០ ឆ្នាំនៃការផ្លាស់ប្តូរថ្មី (Doi Moi) និងការអភិវឌ្ឍប្រទេសជាតិ; បានសម្តែងបំណងប្រាថ្នារបស់គណបក្ស MIU ក្នុងការបន្តផ្លាស់ប្តូរនិងសិក្សាពីមេរៀនបទពិសោធន៍ សមិទ្ធិផលក្នុងការអភិវឌ្ឍន៍ និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម; ហើយបានអះអាងថា នឹងជំរុញការតភ្ជាប់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីស្វែងរកឱកាសសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល រួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ៕

