លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ប្រគល់ជូនលោកនាយករដ្ឋមន្ត្រី Kyrgyz Adylbek Kasymaliev នូវគំរូផ្ទះឈើផុតពីដីរបស់លោកប្រធានហូជីមិញ។ (រូបថត៖ Duong Giang/VNA) |
នៅឯកេរ្តិ៍ដំណែលលោកប្រធានហូជីមិញ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឧទ្ទេសនាមដល់លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev អំពីផ្ទះឈើផុត ពីដី រួមជាមួយនឹងជីវិត និងអាជីពដ៏មហិមាររបស់លោកប្រធានហូជីមិញ ដែលជាវីរៈ បុរសរំដោះជាតិ និងជាវរជនវប្បធម៌របស់ពិភពលោក។
បន្ទាប់មក នៅក្រោមទ្រើងផ្កាក្នុងវិមានប្រធានរដ្ឋ ជាកន្លែងដែលលោកប្រធាន ហូជីមិញធ្លាប់បានជ្រើសរើសជាទីកន្លែងទទួលភ្ញៀវ និងធ្វើការនោះ លោកនាយក រដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញលោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev ទទួលទានកាហ្វេវៀតណាម។នាយករដ្ឋមន្ត្រីវៀតណាមបានណែនាំដល់សមភាគី កៀហ្ស៊ីស៊ីស្ថានអំពីវប្បធម៌កាហ្វេ និងឧស្សាហកម្មកាហ្វេរបស់វៀតណាម ក៏ដូចជា គោលមាគ៌ាកិច្ចការបរទេស និងប្រពៃណីវប្បធម៌ដ៏សម្បូរបែប និងប្រវត្តិវីរភាពរបស់ ប្រជាជាតិវៀតណាមផងដែរ។
លោកនាយករដ្ឋមន្ត្រី Adylbek Kasymaliev បានសម្តែងការកោតសរសើរ និងការគោរពចំពោះលោកប្រធានហូជីមិញ ការចាប់អារម្មណ៍ចំពោះវប្បធម៌ ប្រពៃណី ប្រវត្តិសាស្ត្រវៀតណាម ហើយវាយតម្លៃខ្ពស់ចំពោះរសជាតិកាហ្វេ និងវប្បធម៌កាហ្វេ របស់វៀតណាម៕

