នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Nate Franklin ប្រធានក្រុមហ៊ុន Pacifico Energy (PE)។ (រូបថត៖ VGP) |
ដោយវាយតម្លៃថា សេដ្ឋកិច្ចនៃប្រទេសទាំងពីរវៀតណាម និងសហរដ្ឋអាមេរិក មានការប្រកួតប្រជែងគ្នាប្រកបដោយភាពស្អាតស្អំ និងបំពេញបន្ថែមឲ្យគ្នាទៅវិញ ទៅមក លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនលើកសំឡេងជាមួយរដ្ឋាភិបាល អាមេរិកអំពីការគាំទ្រកិច្ចសហប្រតិបត្តិការជាមួយវៀតណាម និងដកវៀតណាមចេញពី បញ្ជីប្រទេសដែលមានការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ ព្រមទាំងទទួល ស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារផងដែរ។
រីឯខ្លួនវិញ លោក Nate Franklin បានវាយតម្លៃខ្ពស់ចំពោះការណែនាំរបស់ថ្នាក់ ដឹកនាំជាន់ខ្ពស់វៀតណាម ក៏ដូចជានាយករដ្ឋមន្ត្រីផ្ទាល់លើការកែលម្អបរិយាកាស វិនិយោគអាជីវកម្ម ក៏ដូចជាការគាំទ្រយ៉ាងសកម្ម និងមានប្រសិទ្ធភាពរបស់ក្រសួង ផ្នែក និងមូលដ្ឋានសម្រាប់សហគ្រាស; អះអាងថា វៀតណាមមានសក្ដានុពល អភិវឌ្ឍន៍ដ៏ធំធេង ហើយសក្ដានុពលនេះកំពុងត្រូវបានប្រែក្លាយជាការពិត ជាមួយនឹង យថាទស្សន៍ដ៏វិជ្ជមាននាពេលអនាគត៕

