ទិដ្ឋភាពនៃជំនួប (រូបថត៖ Viet Cuong/VOV) |
ថ្នាក់ដឹកនាំទាំងពីរបានអះអាងជាថ្មី ដោយតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពខ្ពស់បំផុតក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ដ៏មហិមា សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាង វៀតណាមនិងឡាវ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពអនុវត្តយ៉ាងសកម្មនូវកិច្ចព្រមព្រៀងកម្រិតខ្ពស់ រួមទាំងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរកំពុងសកម្មស្រាវជ្រាវ ចងក្រង និងបោះពុម្ពសៀវភៅ “រយៈពេល៥០ឆ្នាំនៃទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាឡាវ”; ហើយ ថែមទាំងជឿជាក់ថា សៀវភៅនេះនឹងរួមចំណែកផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៃប្រទេសទាំងពីរយ៉ាងទូលំទូលាយអំពីទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងឡាវ។
ភាគីទាំងពីរបានឯកភាពបង្កើនសាមគ្គីភាព បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាតំបន់និងអន្តរជាតិ ពិគ្រោះ និងសម្របសម្រួលគាំទ្រគោលជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាអន្តរជាតិ និងតំបន់ ស្របតាមផលប្រយោជន៍ និងការយកចិត្តទុកដាក់របស់ប្រទេសនីមួយៗ ស្របតាមគោលជំហររួមរបស់អាស៊ាន៕

