ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖ VOV)

លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចឯកជនគឺជាកម្លាំងចលករដ៏សំខាន់មួយនៃសេដ្ឋកិច្ចទីផ្សារតាមទិសដៅសង្គមនិយម ជាពិសេសសម្រាប់កំណើន; រួមជាមួយនឹងសេដ្ឋកិច្ចរដ្ឋ និងសេដ្ឋកិច្ចសមូហភាព គឺជាកម្លាំងស្នូលដើម្បីជួយវៀតណាមបន្តអភិវឌ្ឍន៍ប្រកបដោយចីរភាព។ អាស្រ័យហេតុនេះ នាពេលខាងមុខ បក្ស រដ្ឋនឹងមានគោលនយោបាយដ៏ធំនិងសំខាន់ដើម្បីបង្កើតកម្លាំងចលករសម្រាប់វិស័យសេដ្ឋកិច្ចឯកជនអភិវឌ្ឍន៍កាន់តែខ្លាំងក្លា ដើម្បីឱ្យសហគមន៍ធុរកិច្ចមានការអភិវឌ្ឍប្រកបដោយវិបុលភាព និងរួមចំណែកដោយសក្តិសមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការបន្តផ្លាស់ប្ដូរថ្មីផ្នត់គំនិត និងបង្កើតឯកភាពខ្ពស់ក្នុងការយល់ដឹងអំពីតួនាទី ឋានៈរបស់សេដ្ឋកិច្ចឯកជន ដោយអនុវត្តន៍គោលការណ៍ដែលអនុញ្ញាតឲ្យសេដ្ឋកិច្ចឯកជនអាចចូលរួមក្នុងសកម្មភាព និងអភិវឌ្ឍន៍លើគ្រប់ផ្នែកនិងគ្រប់វិស័យ ដែលមិនត្រូវបានហាមឃាត់ដោយច្បាប់។ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា៖

អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម អញ្ជើញថ្លែងនៅជំនួបធ្វើការ។ (រូបថត៖ VOV)

“ត្រូវមានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចឯកជនឲ្យសមស្របនឹងកម្រិតអភិវឌ្ឍន៍នៃសេដ្ឋកិច្ចបច្ចុប្បន្ន ក៏ដូចជាលំហភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយថ្មីរបស់ប្រទេសជាតិ ហើយគិតគូរពីការប្រែប្រួលផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ដើម្បីធានាថាសេដ្ឋកិច្ចឯកជនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ មានសមត្ថភាពសម្របខ្លួន សមត្ថភាពទប់ទល់ និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ លើសពីនេះ ចាំបាច់ត្រូវផ្ដោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្សដើម្បីបម្រើដល់ការអភិវឌ្ឍរួមនៃវិស័យសេដ្ឋកិច្ចឯកជនផងដែរ”៕