ពិធីបុណ្យឆ្នាំនេះមានសកម្មភាពវប្បធម៌ សិល្បៈ កីឡា ជំនឿ និងសាសនាដ៏សម្បូររបែប។ លោក Tran Chi Cuong អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានឲ្យដឹងថា៖ “ពិធីបុណ្យនេះតែងតែជាគោលដៅទាក់ទាញមិនត្រឹមតែសម្រាប់ភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ភ្ញៀវទេសចរអន្តរជាតិទទួលបានបទពិសោធន៍ និងស្វែងយល់អំពីតម្លៃខាងស្មារតីដែលបង្កប់ដោយប្រវត្តិសាស្ត្រ និងវប្បធម៌ព្រះពុទ្ធសាសនាវៀតណាម ក៏ដូចជាការផ្លាស់ប្តូរវប្បធម៌នៃក្រុមជនជាតិជុំវិញពិភពលោក ជាពិសេសបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក”។

សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០០០មក ពិធីបុណ្យព្រះនាងគង់ស៊ីអ៊ីម Ngu Hanh Son ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ចុះក្នុងបញ្ជីជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗទាំង ១៥ របស់ប្រទេស ហើយចាប់តាំងពីឆ្នាំ ២០២១ ត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ៕