នៅលើបណ្តាញសង្គម លោកប្រធានាធិបតី Donald Trump បានឲ្យដឹងថា កិច្ចសន្ទនាតាមទូរស័ព្ទនេះគឺមានគោលបំណងកែតម្រូវឲ្យបានសមស្របនឹងសំណើនិងតម្រូវការរបស់ទាំងរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលលោកបានព្យាយាមជំរុញឱ្យមានបទឈប់បាញ់រវាងប្រទេសទាំងពីរ។ យោងតាមសេចក្តីប្រកាសមួយរបស់សេតវិមានដែលចេញផ្សាយដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងទីប្រឹក្សាសន្តិសុខជាតិលោក Mike Waltz លោកប្រធានាធិបតី Donald Trump បានស្នើឱ្យទទួលម្ចាស់កម្មសិទ្ធិនៃរោងចក្រថាមពល Kiev ដើម្បីធានាសុវត្ថិភាពនៃទីតាំងសំខាន់ៗទាំងនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងសមភាគីអ៊ុយក្រែនលោក Volodymyr Zelensky។ រូបថត៖ Reuters, THX/TTXVN |
រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានថ្លែងអំណរគុណដល់លោក Trump ចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ដោយពណ៌នាកិច្ចសន្ទនាតាមទូរស័ព្ទថា "ជាក់ស្តែងនិងស្មោះត្រង់" ; ហើយបានបញ្ជាក់ថា អ៊ុយក្រែនត្រៀមខ្លួនជាស្រេចសម្រាប់បញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី។
មុននោះ កាលពីថ្ងៃទី ១៩ ខែមីនា វិមានក្រឹមឡាំងបានប្រកាសថា រុស្ស៊ីបានបញ្ឈប់ការវាយប្រហារដោយយន្តហោះដ្រូនទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ីលោក Putin និងសមភាគីអាមេរិករបស់លោក Trump ។

