ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលដែលលោកចាកចេញពីសេតវិមាន ទៅកាន់រដ្ឋផ្លរីដា ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។ រូបថត៖ REUTERS/Nathan Howard

មីស៊ីលភាគច្រើនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសអ៊ីស្រាអែល ឬធ្លាក់ចូលទៅក្នុងតំបន់គ្មានមនុស្សរស់នៅ។ របាយការណ៍ជាបឋមបានកត់ត្រាជនស៊ីវិលជាច្រើននាក់រងរបួស និងរចនាសម្ព័ន្ធជនស៊ីវិលមួយចំនួនរងការ ខូចខាត។

នារសៀលថ្ងៃដដែល ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ថា កងកម្លាំងជើងអាកាសអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារ និងបំផ្លាញនាវាដឹកទំនិញអ៊ីរ៉ង់ចំនួន ១៦ គ្រឿង នៅក្នុងទីក្រុងកំពង់ផែនៅតំបន់ឈូងសមុទ្រពែរ្ស។

នៅថ្ងៃទី១៩ ខែមីនា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកមិនគាំទ្របទឈប់បាញ់ក្នុងជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះទេ។ ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅឯសេតវិមាន លោក ដូណាល ត្រាំ បានឱ្យដឹងថា សហរដ្ឋអាមេរិកអាចចូលរួមក្នុងការសន្ទនា ប៉ុន្តែមិនចង់ឱ្យមានបទឈប់បាញ់ ហើយក៏មិនអាចឈប់បាញ់បានដែរ។ ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា រដ្ឋបាលរបស់លោក ត្រាំ កំពុងពិចារណាដាក់ពង្រាយកងកម្លាំងជើងគោកទៅកាន់អ៊ីរ៉ង់ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រ និងពន្លឿនការបញ្ចប់សង្គ្រាម។

ទាក់ទងនឹងស្ថានភាពនៅមជ្ឈិមបូព៌ា នៅថ្ងៃទី១៩ ខែមីនា អ៊ីស្រាអែលបានវាយប្រហារលើជំរំកងទ័ពស៊ីរីនៅភាគខាងត្បូងប្រទេសនេះ ដើម្បីសងសឹកចំពោះការវាយប្រហារលើសហគមន៍ Druze កាលពីមួយថ្ងៃមុន ដោយបញ្ជាក់ថា នឹងបន្តការពារប្រជាជន Druze៕