ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃ ICAPP និងសម័យប្រជុំពេញអង្គលើកទី ១១ នៃ IPTP ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ ខែវិច្ឆិកា។ (រូបថត៖ រដ្ឋសភាវៀតណាម)

នាថ្ងៃទី ២១ វិច្ឆិកា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់បក្ស និងរដ្ឋវៀតណាម បានចាកចេញពីទីក្រុងហាណូយ ទៅបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណបក្សនយោបាយនៅអាស៊ី (ICAPP) និងសម័យប្រជុំពេញអង្គលើកទី ១១ នៃសភាអន្តរជាតិដើម្បីការអត់ឱននិងសន្តិភាព (IPTP) ចាប់ពីថ្ងៃទី ២១ ដល់ទី ២៤ ខែវិច្ឆិកា។ ដំណើរទស្សនកិច្ច បញ្ជាក់ពីគោលនយោបាយការបរទេសនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ដែលផ្តល់អាទិភាពខ្ពស់ដល់ទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង” ជាមួយកម្ពុជា បន្តនាំទំនាក់ទំនងវៀតណាម-កម្ពុជា ឈានចូលដំណាក់កាល អភិវឌ្ឍន៍ថ្មី។

ការដែលប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន អញ្ជើញចូលរួមមហាសន្និបាតលើកទី១២ របស់ ICAPP គឺសំដៅជំរុញខ្លាំងការចូលរួមចំណែកយ៉ាងសកម្មរបស់បក្សកុម្មុយនិស្តវៀតណាមក្នុង ICAPP ជំរុញទំនាក់ទំនងជាមួយគណបក្សនយោបាយនៅអាស៊ី រួមចំណែកដល់បញ្ហារួមក្នុងតំបន់; ពង្រឹងទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សប្រជាជនកម្ពុជា (CPP)។ ប្រធានរដ្ឋសភាវៀតណាមអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី១១នៃ IPTP ក្នុងនាមជាភ្ញៀវកិត្តិយសរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីបង្ហាញពីការគាំទ្រ និងសុច្ឆន្ទៈសម្រាប់ប្រទេសម្ចាស់ផ្ទះកម្ពុជា ជាពិសេសក្នុងអាណត្តិជាប្រធាន IPTP របស់កម្ពុជា៕