ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ (រូបថត៖ VOV5) |
យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក កំណើន GDP របស់វៀត ណាមត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបាន ៦,៨% នៅឆ្នាំ ២០២៥ មុនពេលមានស្ថិរភាពនៅកម្រិត ៦,៥% នៅឆ្នាំ ២០២៦។ ធនាគារពិភពលោកព្យាករណ៍ថា សកម្មភាពសេដ្ឋកិច្ច និងសេវាកម្មក្នុងស្រុកនឹងមានភាពរឹងមាំជាងមុននៅឆ្នាំ ២០២៥ និង ២០២៦ ខណៈដែល ទីផ្សារអចលនទ្រព្យមានការងើបឡើងវិញជាបណ្តើរៗ។ ទន្ទឹមនឹងនោះ ការវិនិយោគសាធារណៈត្រូវបានជំរុញ នឹងបន្តរួមចំណែកដល់តម្រូវការទូទៅនិងកំណើន។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ត្រូវបានព្យាករណ៍ថា នឹងនៅតែមានស្ថិរភាពក្នុងរង្វង់ប្រហែល ២៥ ពាន់លានដុល្លារអាមេរិក ដែលឆ្លុះបញ្ចាំងពីការបន្តទាក់ទាញរបស់វៀតណាមចំពោះវិនិយោគិនបរទេស។
លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេស វៀតណាម កម្ពុជា និងឡាវ មានប្រសាសន៍ថា៖ “ដើម្បីរក្សានិងលើកកំពស់ទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួន វៀតណាមអាចបន្តដាក់ទីតាំងខ្លួនជាគោលដៅទាក់ទាញសម្រាប់អាជីវកម្ម។ លើសពីនេះ ការជួយដល់សកម្មភាព និងសេវាកម្មក្នុងស្រុកនឹងកាន់តែមានសារៈសំខាន់ ដើម្បីជំរុញកំណើន។ ការសម្រួលដល់ការងើបឡើងវិញនៃអចលនទ្រព្យ និងការពង្រីកការវិនិយោគសាធារណៈប្រកបដោយគុណភាពអាចដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនេះ។ តាមរយៈការលើកកម្ពស់បរិយាកាសប្រកបដោយតម្លាភាព គាំទ្រសម្រាប់អាជីវកម្ម និងការលើកទឹកចិត្តដល់ការប្រើប្រាស់ឯកជន វៀតណាមអាចបង្កើតភាពធន់សម្រាប់សេដ្ឋកិច្ច”៕

