យោងតាមប្រភពព័ត៌មាននានានៅប្រទេសអារ៉ាប់ ការវាយឆ្មក់ចុងក្រោយបំផុតកាលពីយប់ថ្ងៃទី ៤ ឧសភា ដោយកងទ័ពជើងអាកាសអាមេរិកបានកំណត់គោលដៅលើកំពង់ផែប្រេង Ras Isa និងកោះ Karaman ក្នុងខេត្ត Hodeidah។ នៅក្នុងរដ្ឋធានី Sanaa ដែលត្រូវបានគ្រប់គ្រងដោយក្រុម Houthis យន្តហោះរបស់សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារយ៉ាងហោចណាស់ចំនួន ៣ លើក សំដៅទៅលើឃ្លាំងអាវុធរបស់ ក្រុម Houthi នៅក្នុងតំបន់ Black Camp នៃភាគខាងត្បូង Sanaa ។ របាយការណ៍បឋមបានឲ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស។
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកលើទីតាំងរបស់ក្រុម Houthi ក្នុងទីក្រុង Sanaa ប្រទេសយេម៉ែន កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN |
នៅក្នុងវិវឌ្ឍន៍ពាក់ព័ន្ធមួយទៀត កាលពីថ្ងៃទី ៤ ឧសភា កងទ័ពអ៊ីស្រាអែលបានបញ្ជាក់ថា កងកម្លាំង Houthi បានបាញ់មីស៊ីលផ្លោងចូលទៅក្នុងតំបន់អាកាសយានដ្ឋានអន្តរជាតិ Ben Gurion នៅភាគកណ្តាលអ៊ីស្រាអែលនៅព្រឹកថ្ងៃដដែល (ថ្ងៃទី ៤ ឧសភា)។ ការវាយប្រហារនេះ បានធ្វើឱ្យមនុស្ស ៦ នាក់រងរបួសនិងបានបង្ខំឱ្យអាកាសយានដ្ឋាន Ben Gurion បិទទ្វារយៈពេលមួយម៉ោង ដោយលុបចោលជើងហោះហើរជាង ២០ជើង។ ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើននៅលើពិភពលោកក៏បានប្រកាសផ្អាកជើងហោះហើរទៅកាន់ប្រទេសអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់ Houthi ផងដែរ៕

