ពិធីនេះមានការចូលរួមពីអាណិកជនវៀតណាមនៅរាជធានីភ្នំពេញនិងបណ្តាខេត្តជិតខាងយ៉ាងច្រើនកុះករ។ យោងតាមប្រធានសមាគមខ្មែរ-វៀតណាម លោក ស៊ឹម ជី អាណិកជនវៀតណាមនៅកម្ពុជាក៏បានចូលរួមចំណែកជាវិជ្ជមានសម្រាប់ជ័យជំនះដ៏មហិមារបស់ជាតិ យកចិត្តទុកដាក់និងការពារកម្មាភិបាលបដិវត្តន៍ដោយអស់ពីចិត្ត ចូលរួមរៀបចំកាណាលទំនាក់ទំនង និងចូលរួមដោយផ្ទាល់ក្នុងការតស៊ូរំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ។
ការសម្តែងសិល្បៈ ដោយកូនចៅអាណិកជនវៀតណាមនៅកម្ពុជា។ រូបថត៖ VOV - កម្ពុជា។ |
អញ្ជើញថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Nguyen Minh Vu បានសង្កត់ធ្ងន់ថា ទិវា ៣០ មេសា ក៏ជាឱកាសសម្រាប់វៀតណាមបង្ហាញការដឹងគុណចំពោះការជួយឧបត្ថម្ភដ៏ធំធេងរបស់មិត្តភក្តិអន្តរជាតិរួមទាំងប្រជាជនកម្ពុជា ក្នុងបុព្វហេតុរំដោះភាគខាងត្បូង និងបង្រួបបង្រួមប្រទេសជាតិឡើងវិញ។ លោកឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមពិធីរំលឹកខួបលើកទី៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ ក៏ដូចជាការចូលរួមរបស់កងទ័ពកម្ពុជា ក្នុងពិធីព្យុហយាត្រានៅទីក្រុងហូជីមិញ បានបង្ហាញពីចំណងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក៏ដូចជាការយកចិត្តទុកដាក់ពិសេសរបស់ថ្នាក់ដឹកនាំ ប្រជាជន និងកងទ័ពកម្ពុជា ចំពោះទិវាបុណ្យដ៏សំខាន់របស់ប្រជាជាតិវៀតណាម៕

