អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ទទួលជួបជាមួយលោក Chakil Aboobacar អគ្គលេខាធិការគណបក្សរណសិរ្សរំដោះម៉ូសំប៊ិក (FRELIMO)។ (រូបថត៖ VNA) |
ដោយយល់ស្របនឹងមតិនេះ លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា បក្សកុម្មុយនិស្តវៀតណាម និងគណបក្ស FRELIMO ត្រូវជំរុញទំនាក់ទំនងរវាងបក្សកាន់ អំណាចទាំងពីរក្នុងការតម្រង់ទិសទំនាក់ទំនងវៀតណាម-ម៉ូសំប៊ិក លើវិស័យសហប្រតិ បត្តិការដែលភាគីទាំងពីរមានតម្រូវការ និងប្រៀបខ្លាំងដូចជា៖ ប្រេងឧស្ម័ន ឧស្ម័នរាវ ការធ្វើអាជីវកម្មរ៉ែ ផលិតកម្មស្បៀងអាហារ និងសុខាភិបាល ព្រមទាំងផ្ដោតសំខាន់លើ កិច្ចសហប្រតិបត្តិការវប្បធម៌និងបង្កើនការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនផងដែរ។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនសាជីវកម្មទូរគមនាគមន៍ Movitel រវាង Viettel និងក្រុមហ៊ុន SPI របស់គណបក្ស FRELIMO ដែលបន្តក្លាយជា ចំណុចភ្លឺក្នុងវិស័យវិនិយោគរវាងប្រទេសទាំងពីរ ជាពិសេសជំរុញ Movitel នាពេល ខាងមុខពង្រីកទៅក្នុងវិស័យផ្លាស់ប្តូរឌីជីថល និងអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ក្នុងផលិតកម្ម និងអាជីវកម្ម ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនម៉ូសំប៊ិក៕

