អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបសវនាការជាមួយប្រធានគណបក្សប្រជាធិបតេយ្យសេរី នាយករដ្ឋមន្ត្រីជប៉ុន លោក Ishiba Shigeru។ (រូបថត៖ VOV) |
រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Ishiba Shigeru បានអះអាងថា វៀតណាមជា ដៃគូមិនអាចខ្វះបានរបស់ជប៉ុន ដោយសង្កត់ធ្ងន់ថា ជប៉ុននឹងបន្តរួមដំណើរ និងជួយ ឧបត្ថម្ភវៀតណាមក្នុងការកសាងសេដ្ឋកិច្ចឯករាជ្យ ខ្លួនទីពឹងខ្លួន អនុវត្តន៍ឧស្សាហូប នីយកម្ម ទំនើបកម្ម និងអនុវត្តន៍គោលដៅយុទ្ធសាស្ត្រនានា ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីនាំ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ជប៉ុន ចូលទៅក្នុងដំណាក់ កាលថ្មី។ លោកនាយករដ្ឋមន្ត្រី Ishiba បានសន្យាថា ជប៉ុននឹងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ODA ការវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការ សន្តិសុខ-ការពារជាតិ សន្តិសុខតាមអ៊ីនធឺណិត ការរក្សាសន្តិភាព វប្បធម៌ ការផ្លាស់ប្តូរ រវាងប្រជាជននិងប្រជាជន ហើយជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា ការ ផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ និង semiconductors; ឯកភាពគាំទ្រការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់នៅប្រទេសជប៉ុន និងនៅសាកលវិទ្យាល័យ វៀតណាម-ជប៉ុន ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីជប៉ុនក៏បានឲ្យដឹងថា នឹងបន្តជួយឧបត្ថម្ភ និងបង្កលក្ខណៈងាយ ស្រួលសម្រាប់សហគមន៍ជនវៀតណាមជាង ៦០ ម៉ឺន នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសជប៉ុនផងដែរ៕

